khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានរៀប​​ចំ​ធ្វើ​ពិធី​សំណេះ​សំណាល​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ និងការបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត រួមជាមួយលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងការបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ នាឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការខិតខំរបស់រដ្ឋបាលឃុំក្នុងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំទាំងអស់គ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក